សេចក្ដីណែនាំអំពី C++
១.១ តើភាសា C++ Programing ជាអ្វី?
☀️ C++ គឺជាភាសាPrograming ដ៏មានប្រជាប្រិយភាពមួយ ក្នុងចំណោមភាសា Programing ផ្សេងៗទៀតដែលត្រូវបានបង្កើតឡើងដោយលោក Bjarne
Stroustrup ក្នុងឆ្នាំ 1979 បានវិវត្តចេញពីភាសា C។
☀️ ប្រើប្រាស់ជាមួយ Concept OOP (Object oriented programing) ដូចជា Class Object Inherited Polymorphism Encapsulation
☀️ អត្ថប្រយោជន៍នៃការរៀនភាសា C++ អាចយកទៅសរសេរជាកម្មវិធីប្រតិបត្តិការ ដូចជា Operating system, Game Development Software
Engineering និង Ai Robotic ជាដើម។ល។
១.២ ហេតុអ្វីត្រូវសិក្សាភាសា C++ Programing
☀️ ជាមូលដ្ឋានគ្រឹះភាសា Programing សាកសមសម្រាប់អ្នកចាប់ផ្ដើមសរសេរកូដកម្រិតដំបូង
☀️ ជាភាសាដែល ងាយស្រួលក្នុងការរៀន និងមានលក្ខណៈសាមញ្ញ
☀️ ជាមូលដ្ឋានល្អសម្រាប់ រៀនភាសាផ្សេងៗទៀត ដូចជា C#, Java, Python និងភាសា Modern ផ្សេងៗ
☀️ ជួយអភិវឌ្ឍ ការគិតយ៉ាងតាមលក្ខណៈត្រឹមត្រូវ (Logical Thinking) និង ដោះស្រាយបញ្ហា (Problem Solving Skills)
ស្វែងយល់អំពីការប្រើប្រាស់ IDE
២. ស្វែងយល់អំពីការប្រើប្រាស់ IDE
☀️ តស់ចាប់រៀនមួយខ្ញុំ !
ដើម្បីអាចឲ្យភាសា C++ របស់អ្នកទាំងអស់គ្នា អាច Compile និង Run បានត្រឹមត្រូវ អ្នកត្រូវតែជ្រើសរើស IDE (Integrated Development
Environment) ណាមួយសម្រាប់ប្រើសរសេរកូដ។
❓តើអ្វីទៅជា IDE?
💬 IDE (Integrated Development Environment) IDE គឺជាកម្មវិធីមួយដែលរួមបញ្ចូលមុខងារចម្បងៗសម្រាប់ជួយឲ្យអ្នកអភិវឌ្ឍកម្មវិធីអាចសរសេរ បកប្រែ និងស្វែងរកកំហុសបានងាយស្រួលជាងមុន។
មុខងារសំខាន់ៗរបស់ IDE មាន៖
✔️ Code Editor កន្លែងសម្រាប់សរសេរកូដនិងកែសម្រួលកូដ (Code Editing Area)
✔️ Compiler ជាអ្នកបកប្រែភាសាកូដទៅជាភាសាម៉ាស៊ីន (Machine Language) ដែលកុំព្យូទ័រយល់បាន
✔️ Debugger សម្រាប់ស្វែងរកកំហុស (Errors) និងជួយឲ្យអ្នកអាចដោះស្រាយបញ្ហាកូដបានងាយស្រួល
IDE ដែលពេញនិយមសម្រាប់ C++
1. Code Blocks – ងាយប្រើ និងសាកសមសម្រាប់អ្នកចាប់ផ្តើម
2. Dev-C++ មានទំហំតូច និងងាយស្រួលក្នុងការដំឡើង
3. Visual Studio ប្រើសម្រាប់អ្នកចង់អភិវឌ្ឍកម្មវិធីធំៗ
4. Turbo C++ – ជា IDE ចាស់ ប៉ុន្តែគេនៅតែប្រើសម្រាប់សិក្សា
5. Online IDE ដូចជា replit.com ឬ cpp.sh ដែលអាចសរសេរកូដតាម browser ដោយមិនចាំបាច់ដំឡើងកម្មវិធី